ព្រះត្រៃបិដក ភាគ ៧៩
រូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។
[៦៣] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបមិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខាយតនៈ។
[៦៤] រូបជាសោតាយតនៈ។បេ។ ជាឃានាយតនៈ។បេ។ ជាជិវ្ហាយតនៈ។បេ។ ជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ ដែលអាស្រ័យនូវមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបមិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយាយតនៈ។
[៦៥] រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យនូវមហាភូតទាំង ៤។បេ។ ហៅថារូបធាតុក៏បាន
ID: 637646492025823188
ទៅកាន់ទំព័រ៖