ព្រះត្រៃបិដក ភាគ ៧៩

នេះ​រូប​ជា​រូបាយតនៈ។ រូប​មិនមែន​ជា​រូបាយតនៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​រូបាយតនៈ។
 [៦៦] រូប​ជា​សទ្ទាយតនៈ។បេ។ ជា​គន្ធាយតនៈ។បេ។ ជារ​សាយ​តនៈ។បេ។ ជា​ផោដ្ឋព្វា​យតនៈ​នោះ តើ​ដូចម្តេច។ បឋវីធាតុ។បេ។ ហៅថា​ផោដ្ឋព្វ​ធាតុ​ក៏បាន នេះ​រូប​ជា​ផោដ្ឋព្វា​យតនៈ។ រូប​មិនមែន​ជា​ផោដ្ឋព្វា​យតនៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ផោដ្ឋព្វា​យតនៈ។
 [៦៧] រូប​ជា​ចក្ខុ​ធាតុ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ នេះ​រូប​ជា​ចក្ខុ​ធាតុ។ រូប​មិនមែន​ជា​ចក្ខុ​ធាតុ​នោះ តើ​ដូចម្តេច។ សោតាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ចក្ខុ​ធាតុ។
 [៦៨] រូប​ជា​សោត​ធាតុ។បេ។ ជា​ឃាន​ធាតុ។បេ។ ជា​ជិវ្ហា​ធាតុ។បេ។ ជា​កាយ​ធាតុ​នោះ តើ​ដូចម្តេច។ កាយាយតនៈ នេះ​រូប​ជា​កាយ​ធាតុ។ រូប​មិនមែន​ជា​កាយ​ធាតុ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​កាយ​ធាតុ។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637646492301917028
ទៅកាន់ទំព័រ៖