ព្រះត្រៃបិដក ភាគ ៧៩

 [៦៩] រូប​ជា​រូបធាតុ​នោះ តើ​ដូចម្តេច។ រូបាយតនៈ នេះ​រូប​ជា​រូបធាតុ។ រូប​មិនមែន​ជា​រូបធាតុ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​រូបធាតុ។
 [៧០] រូប​ជា​សទ្ទ​ធាតុ។បេ។ ជា​គន្ធ​ធាតុ។បេ។ ជា​រសធាតុ។បេ។ ជា​ផោដ្ឋព្វ​ធាតុ​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ នេះ​រូប​ជា​ផោដ្ឋព្វ​ធាតុ។ រូប​មិនមែន​ជា​ផោដ្ឋព្វ​ធាតុ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ផោដ្ឋព្វ​ធាតុ។
 [៧១] រូប​ជា​ចក្ខុន្ទ្រិយ​នោះ តើ​ដូចម្តេច។ ចក្ខុ​ណា គឺ​ប្រសាទ ដែល​អាស្រ័យ​មហាភូត ៤។បេ។ ហៅថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ចក្ខុន្ទ្រិយ។ រូប​មិនមែន​ជា​ចក្ខុន្ទ្រិយ​នោះ តើ​ដូចម្តេច។ សោតាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ចក្ខុន្ទ្រិយ។
 [៧២] រូប​ជា​សោ​តិ​ន្ទ្រិយ។បេ។ ជា​ឃា​និ​ន្ទ្រិយ។បេ។ ជា​ជិវ្ហិន្ទ្រិយ។បេ។ ជា​កាយិន្ទ្រិយ​នោះ តើ​ដូចម្តេច។ កាយ​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូតរូប ៤។បេ។ ហៅថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​កាយិន្ទ្រិយ។ រូប​មិនមែន​ជា​កាយិន្ទ្រិយ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637646492580979444
ទៅកាន់ទំព័រ៖