ព្រះត្រៃបិដក ភាគ ៧៩
ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយិន្ទ្រិយ។
[៧៣] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជាស្រី អាការជាស្រី លំនាំជាស្រី ភាពជាស្រី ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។ រូបមិនមែនជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥត្ថិន្ទ្រិយ។
[៧៤] រូបជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាប្រុស គ្រឿងចំណាំជាប្រុស កិរិយាជាប្រុស អាការជាប្រុស លំនាំជាប្រុស ភាពជាប្រុស ណា របស់ប្រុស នេះរូបជាបុរិសិន្ទ្រិយ។ រូបមិនមែនជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាបុរិសិន្ទ្រិយ។
[៧៥] រូបជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ ណា នេះរូបជាជីវិតិន្ទ្រិយ។ រូបមិនមែនជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាជីវិតិន្ទ្រិយ។
ID: 637646492856760752
ទៅកាន់ទំព័រ៖