ព្រះត្រៃបិដក ភាគ ៧៩
[៧៨] រូបជាអាកាសធាតុនោះ តើដូចម្តេច។ កន្លែងដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាលដែលមិនប៉ះពាល់ដោយមហាភូតទាំង ៤ ណា នេះរូបជាអាកាសធាតុ។ រូបមិនមែនជាអាកាសធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអាកាសធាតុ។
[៧៩] រូបជាអាបោធាតុនោះ តើដូចម្តេច។ សភាពជាទឹក ការតាំងនៅគឺទឹក សភាពសើមជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ការតភ្ជាប់នៃរូប ណា នេះរូបជាអាបោធាតុ។ រូបមិនមែនជាអាបោធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអាបោធាតុ។
[៨០] រូបជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់ណានៃរូប នេះរូបជារូបស្សលហុតា។ រូបមិនមែនជារូបស្សលហុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សលហុតា។
ID: 637646493352385738
ទៅកាន់ទំព័រ៖