ព្រះត្រៃបិដក ភាគ ៧៩

 [៥] ការសង្គ្រោះ​រូប​ដោយ​ចំណែក ៣ គឺ​រូប​ណា​ខាងក្នុង រូប​នោះ​ជា​ឧបា​ទា រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឧបា​ទា និង​មិនមែន​ជា​ឧបា​ទា​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ ជា​ឧបា​ទិន្ន រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឧបា​ទិន្ន និង​ជា​អនុ​បា​ទិន្ន​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ និង​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​ជា​អនិ​ទស្សនៈ រូប​ណា​ខាងក្រៅ រូប​នោះ​ជាស​និ​ទស្សនៈ និង​ជា​អនិ​ទស្សនៈ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​ជាស​ប្ប​ដិ​ឃៈ រូប​ណា​ខាងក្រៅ រូប​នោះ​ជាស​ប្ប​ដិ​ឃៈ និង​ជា​អប្បដិឃៈ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​ជា​ឥន្ទ្រិយ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឥន្ទ្រិយ និង​មិនមែន​ជា​ឥន្ទ្រិយ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជាម​ហា​ភូត រូប​ណា​ខាងក្រៅ រូប​នោះ​ជាម​ហា​ភូត និង​មិនមែន​ជាម​ហា​ភូត​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​វិញ្ញត្តិ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​វិញ្ញត្តិ និង​មិនមែន​ជា​វិញ្ញត្តិ​ក៏​មាន
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637646478107528301
ទៅកាន់ទំព័រ៖