ព្រះត្រៃបិដក ភាគ ៧៩

 [៨១] រូប​ជា​រូប​ស្ស​មុទុតា​នោះ តើ​ដូចម្តេច។ ភាព​ទន់ ភាព​ទន់ភ្លន់ ភាព​មិន​រឹង ភាព​មិន​ស្តូកស្តឹង ណា នៃ​រូប នេះ​រូប​ជា​រូប​ស្ស​មុទុតា។ រូប​មិនមែន​ជា​រូប​ស្ស​មុទុតា​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​រូប​ស្ស​មុទុតា។
 [៨២] រូប​ជា​រូប​ស្ស​កម្ម​ញ្ញ​តា​នោះ តើ​ដូចម្តេច។ ភាព​គួរ​ដល់​ការងារ ការ​ធ្វើការងារ​បាន ភាព​គួរ​ធ្វើការងារ​បាន ណា នៃ​រូប នេះ​រូប​ជា​រូប​ស្ស​កម្ម​ញ្ញ​តា។ រូប​មិនមែន​ជា​រូប​ស្ស​កម្ម​ញ្ញ​តា​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​រូប​ស្ស​កម្ម​ញ្ញ​តា។
 [៨៣] រូប​ជា​រូប​ស្ស​ឧប​ចយៈ​នោះ តើ​ដូចម្តេច។ ការ​សន្សំ​ណា នៃ​ពួក​អាយតនៈ ការ​សន្សំ​នោះ ឈ្មោះ​ថា​រូប​ស្ស​ឧប​ចយៈ នេះ​រូប​ជា​រូប​ស្ស​ឧប​ចយៈ។ រូប​មិនមែន​ជា​រូប​ស្ស​ឧប​ចយៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​រូប​ស្ស​ឧប​ចយៈ។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637646493607229420
ទៅកាន់ទំព័រ៖