ព្រះត្រៃបិដក ភាគ ៧៩
[៨៤] រូបជារូបស្សសន្តតិនោះ តើដូចម្តេច។ ការសន្សំណា នៃរូប ការសន្សំនោះ ឈ្មោះថារូបស្សសន្តតិ នេះរូបជារូបស្សសន្តតិ។ រូបមិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សសន្តតិ។
[៨៥] រូបជារូបស្សជរតានោះ តើដូចម្តេច។ ជរា សេចក្តីគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកយុរយារ ការថយអាយុ ចាស់ទុំនៃឥន្ទ្រិយ ណា នៃរូប នេះរូបជារូបស្សជរតា។ រូបមិនមែនជារូបស្សជរតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សជរតា។
[៨៦] រូបជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ទៅ ការវិនាស ការបែកធ្លាយ ការប្រេះឆា ការមិនទៀងទាត់ ការបាត់បង់ ណា នៃរូប នេះរូបជារូបស្សអនិច្ចតា។ រូបមិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សអនិច្ចតា។
ID: 637646493863948223
ទៅកាន់ទំព័រ៖