ព្រះត្រៃបិដក ភាគ ៧៩
[៨៧] រូបជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ឬក៏រូបណាសូម្បីដទៃ គឺរូបជារបស់សម្រាប់ស៊ីក្នុងមាត់ ទំពាដោយធ្មេញ គប្បីលេបចូលក្នុងបំពង់ក ច្រកក្នុងផ្ទៃ នៃពួកសត្វនោះៗ ក្នុងជនបទណាៗ ឬពួកសត្វញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឱជាណា នេះរូបជាកពឡិង្ការាហារ។ រូបមិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ភាពនៃរូបមិនទៀង នេះរូបមិនមែនជាកពឡិង្ការាហារ។
ការសង្គ្រោះរូបដោយចំណែកពីរ យ៉ាងនេះ។
ចប់ ទុកនិទ្ទេស។
[៨៨] រូបខាងក្នុង ជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងជាឧបាទា។ រូបខាងក្រៅជាឧបាទានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាឧបាទា។ រូបខាងក្រៅ មិនមែនជាឧបាទានោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ និងអាបោធាតុ នេះរូបខាងក្រៅមិនមែនជាឧបាទា។
ID: 637646494207698539
ទៅកាន់ទំព័រ៖