ព្រះត្រៃបិដក ភាគ ៧៩
[៨៩] រូបខាងក្នុង ជាឧបាទិន្ននោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងជាឧបាទិន្ន។ រូបខាងក្រៅជាឧបាទិន្ននោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបខាងក្រៅជាឧបាទិន្ន។ រូបខាងក្រៅជាអនុបាទិន្ននោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើទេ នេះរូបខាងក្រៅជាអនុបាទិន្ន។
ID: 637646494412854675
ទៅកាន់ទំព័រ៖