ព្រះត្រៃបិដក ភាគ ៧៩

 [៩០] រូប​ខាងក្នុង ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ខាងក្នុង​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ។ រូប​ខាងក្រៅ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ខាងក្រៅ​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ។ រូប​ខាងក្រៅ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​នោះ តើ​ដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ជរ​តា រូប​ស្ស​អនិច្ចតា ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​ខាងក្រៅ​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637646494631292150
ទៅកាន់ទំព័រ៖