ព្រះត្រៃបិដក ភាគ ៧៩
[៩១] រូបខាងក្នុងជាអនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង ជាអនិទស្សនៈ។ រូបខាងក្រៅ ជាសនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជាសនិទស្សនៈ។ រូបខាងក្រៅ ជាអនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាអនិទស្សនៈ។
[៩២] រូបខាងក្នុង ជាសប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងជាសប្បដិឃៈ។ រូបខាងក្រៅជាសប្បដិឃៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាសប្បដិឃៈ។ រូបខាងក្រៅជាអប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាអប្បដិឃៈ។
[៩៣] រូបខាងក្នុងជាឥន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយន្រ្ទិយ នេះរូបខាងក្នុងជាឥន្រ្ទិយ។ រូបខាងក្រៅជាឥន្រ្ទិយនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ
ID: 637646494913010818
ទៅកាន់ទំព័រ៖