ព្រះត្រៃបិដក ភាគ ៧៩
បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបខាងក្រៅជាឥន្រ្ទិយ។ រូបខាងក្រៅមិនមែនជាឥន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាឥន្រ្ទិយ។
[៩៤] រូបខាងក្នុងមិនមែនជាមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាមហាភូត។ រូបខាងក្រៅ ជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ នេះរូបខាងក្រៅ ជាមហាភូត។ រូបខាងក្រៅមិនមែនជាមហាភូតនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាមហាភូត។
[៩៥] រូបខាងក្នុង មិនមែនជាវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវិញ្ញត្តិ។ រូបខាងក្រៅជាវិញ្ញត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបខាងក្រៅជាវិញ្ញត្តិ។ រូបខាងក្រៅមិនមែនជាវិញ្ញត្តិនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវិញ្ញត្តិ។
ID: 637646495174104500
ទៅកាន់ទំព័រ៖