ព្រះត្រៃបិដក ភាគ ៧៩

 [៩៦] រូប​ខាងក្នុង មិនមែន​ជា​ចិត្តសមុដ្ឋាន​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ខាងក្នុង​មិនមែន​ជា​ចិត្តសមុដ្ឋាន។ រូប​ខាងក្រៅ​ជា​ចិត្តសមុដ្ឋាន​នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ ឬក៏​រូប​ដទៃ​ណា គឺ​រូប​កើតអំពី​ចិត្ត មានចិត្តជា​ហេតុ មានចិត្តជា​សមុដ្ឋាន ឬរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ នេះ​រូប​ខាងក្រៅ​ជា​ចិត្តសមុដ្ឋាន។ រូប​ខាងក្រៅ​មិនមែន​ជា​ចិត្តសមុដ្ឋាន​នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ រូប​ស្ស​ជរ​តា រូប​ស្ស​អនិច្ចតា ឬក៏​រូប​ដទៃ​ណា គឺ​រូប​មិនមែន​កើតអំពី​ចិត្ត មិនមែន​មានចិត្តជា​ហេតុ មិនមែន​មានចិត្តជា​សមុដ្ឋាន ឬរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ នេះ​រូប​ខាងក្រៅ​មិនមែន​ជា​ចិត្តសមុដ្ឋាន។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637646495453791984
ទៅកាន់ទំព័រ៖