ព្រះត្រៃបិដក ភាគ ៧៩

 [៩៧] រូប​ខាងក្នុង​មិនមែន​ជា​ចិ​ត្ត​សហ​ភុ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ខាងក្នុង​មិនមែន​ជា​ចិ​ត្ត​សហភុ។ រូប​ខាងក្រៅ​ជា​ចិ​ត្ត​សហ​ភុ​នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​រូប​ខាងក្រៅ​ជា​ចិ​ត្ត​សហភុ។ រូប​ខាងក្រៅ​មិនមែន​ជា​ចិ​ត្ត​សហ​ភុ​នោះ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ខាងក្រៅ មិនមែន​ជា​ចិ​ត្ត​សហភុ។
 [៩៨] រូប​ខាងក្នុង​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ខាងក្នុង​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ។ រូប​ខាងក្រៅ​ជា​ចិ​ត្តា​នុ​បរិវត្តិ​នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​រូប​ខាងក្រៅ ជា​ចិ​ត្តា​នុ​បរិវត្តិ។ រូប​ខាងក្រៅ​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ​នោះ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ខាងក្រៅ​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637646495707541913
ទៅកាន់ទំព័រ៖