ព្រះត្រៃបិដក ភាគ ៧៩
[៩៩] រូបខាងក្នុងជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង ជាឱឡារិកៈ។ រូបខាងក្រៅជាឱឡារិកៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាឱឡារិកៈ។ រូបខាងក្រៅជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាសុខុមៈ។
[១០០] រូបខាងក្នុងជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងជាសន្តិកេរូប។ រូបខាងក្រៅ ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាទូរេរូប។ រូបខាងក្រៅជាសន្តិកេរូបនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាសន្តិកេរូប។
[១០១] រូបខាងក្រៅមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបខាងក្នុងជាវត្ថុ
ID: 637646496035354502
ទៅកាន់ទំព័រ៖