ព្រះត្រៃបិដក ភាគ ៧៩

រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​ចិត្តសមុដ្ឋាន រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ចិត្តសមុដ្ឋាន និង​មិនមែន​ជា​ចិត្តសមុដ្ឋាន​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​ចិ​ត្ត​សហភុ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ចិ​ត្ត​សហភុ និង​មិនមែន​ជា​ចិ​ត្ត​សហ​ភុ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ចិ​ត្តា​នុ​បរិវត្តិ និង​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​ជា​ឱឡា​រិកៈ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឱឡា​រិកៈ និង​ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​ជា​សន្តិ​កេរូ​ប រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ទូ​រេ​រូប និង​ជា​សន្តិ​កេរូ​បក៏​មាន។ រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​វត្ថុ​នៃ​ចក្ខុ​សម្ផ័​ស្ស រូប​ណា​ខាងក្នុង រូប​នោះ​ជា​វត្ថុ​នៃ​ចក្ខុ​សម្ផ័​ស្ស និង​មិនមែន​ជា​វត្ថុ​នៃ​ចក្ខុ​សម្ផ័​ស្ស​ក៏​មាន រូប​ណា​ខាងក្រៅ រូប​នោះ មិនមែន​ជា​វត្ថុ​នៃ​វេទនា។បេ។ នៃ​សញ្ញា។បេ។ នៃ​ចេតនា ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ នៃ​ចក្ខុវិញ្ញាណ​ក៏​មាន រូប​ណា​ខាងក្នុង រូប​នោះ​ជា​វត្ថុ​នៃ​ចក្ខុវិញ្ញាណ និង​មិនមែន​ជា​វត្ថុ​នៃ​ចក្ខុវិញ្ញាណ​ក៏​មាន រូប​ណា​ខាងក្រៅ រូប​នោះ​មិនមែន​ជា​វត្ថុ​នៃ​សោ​តសម្ផ័​ស្ស។បេ។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637646478305028283
ទៅកាន់ទំព័រ៖