ព្រះត្រៃបិដក ភាគ ៧៩
នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។
[១០២] រូបខាងក្រៅមិនមែនជាវត្ថុនៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបខាងក្នុងជាវត្ថុនៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបខាងក្នុងមិនមែនជាវត្ថុ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។
ID: 637646496297698279
ទៅកាន់ទំព័រ៖