ព្រះត្រៃបិដក ភាគ ៧៩
[១០៣] រូបខាងក្រៅមិនមែនជាវត្ថុនៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។ រូបខាងក្នុងជាវត្ថុនៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃកាយសម្ផ័ស្ស។ រូបខាងក្នុងមិនមែនជាវត្ថុ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។
[១០៤] រូបខាងក្រៅមិនមែនជាវត្ថុនៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនាដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាវត្ថុនៃកាយវិញ្ញាណ។ រូបខាងក្នុងជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ កាយាយតនៈ
ID: 637646496582698793
ទៅកាន់ទំព័រ៖