ព្រះត្រៃបិដក ភាគ ៧៩
នេះរូបខាងក្នុង ជាវត្ថុនៃកាយវិញ្ញាណ។ រូបខាងក្នុងមិនមែនជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុង មិនមែនជាវត្ថុនៃកាយវិញ្ញាណ។
[១០៥] រូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។ រូបខាងក្រៅ ជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។
[១០៦] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។
ID: 637646496860666937
ទៅកាន់ទំព័រ៖