ព្រះត្រៃបិដក ភាគ ៧៩
រូបខាងក្រៅជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។
[១០៧] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបខាងក្រៅ ជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅ ជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបជាខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។
ID: 637646497091917040
ទៅកាន់ទំព័រ៖