ព្រះត្រៃបិដក ភាគ ៧៩
            
        
        
            
            
                
                 [១០៨] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។ រូបខាងក្រៅ ជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅ ជាអារម្មណ៍នៃកាយវិញ្ញាណ។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។
 [១០៩] រូបខាងក្រៅ មិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច ។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចក្ខាយតនៈ។ រូបខាងក្នុងជាចក្ខាយតនៈនោះ តើដូចម្តេច ។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាចក្ខាយតនៈ។
            
            
         
        
            
                ID: 637646497315198186 
                
            
            
                ទៅកាន់ទំព័រ៖