ព្រះត្រៃបិដក ភាគ ៧៩
            
        
        
            
            
                
                រូបខាងក្នុងមិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាចក្ខាយតនៈ។
 [១១០] រូបខាងក្រៅ មិនមែនជាសោតាយតនៈ។បេ។ មិនមែនជាឃានាយតនៈ។បេ។ មិនមែនជាជិវ្ហាយតនៈ។បេ។ មិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយាយតនៈ។ រូបខាងក្នុងជាកាយាយតនៈ នោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំ ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាកាយាយតនៈ។ រូបខាងក្នុងមិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាកាយាយតនៈ។
 [១១១] រូបខាងក្នុង មិនមែនជារូបាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជារូបាយតនៈ។ រូបខាងក្រៅ ជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ និងរស្មី អាស្រ័យមហាភូតទាំ ៤។បេ។
            
            
         
        
            
                ID: 637646497585823301 
                
            
            
                ទៅកាន់ទំព័រ៖