ព្រះត្រៃបិដក ភាគ ៧៩
ហៅថារូបធាតុក៏បាន នេះរូបខាងក្រៅ ជារូបាយតនៈ។ រូបខាងក្រៅ មិនមែនជារូបាយតនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបាយតនៈ។
[១១២] រូបខាងក្នុង មិនមែនជាសទ្ទាយតនៈ។បេ។ មិនមែនជាគន្ធាយតនៈ។បេ។ មិនមែនជារសាយតនៈ។បេ។ មិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាផោដ្ឋព្វាយតនៈ។ រូបខាងក្រៅ ជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបខាងក្រៅ ជាផោដ្ឋព្វាយតនៈ។ រូបខាងក្រៅ មិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាផោដ្ឋព្វាយតនៈ។
[១១៣] រូបខាងក្រៅ មិនមែនជាចក្ខុធាតុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចក្ខុធាតុ។ រូបខាងក្នុងជាចក្ខុធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាចក្ខុធាតុ។
ID: 637646497870979527
ទៅកាន់ទំព័រ៖