ព្រះត្រៃបិដក ភាគ ៧៩
រូបខាងក្នុងមិនមែនជាចក្ខុធាតុនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចក្ខុធាតុ។
[១១៤] រូបខាងក្រៅ មិនមែនជាសោតធាតុ។បេ។ មិនមែនជាឃានធាតុ។បេ។ មិនមែនជាជិវ្ហាធាតុ។បេ។ មិនមែនជាកាយធាតុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយធាតុ។ រូបខាងក្នុងជាកាយធាតុនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុងជាកាយធាតុ។ រូបខាងក្នុងមិនមែនជាកាយធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុង មិនមែនជាកាយធាតុ។
[១១៥] រូបខាងក្នុងមិនមែនជារូបធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបធាតុ។ រូបខាងក្រៅជារូបធាតុនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជារូបធាតុ។ រូបខាងក្រៅ មិនមែនជារូបធាតុនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបធាតុ។
ID: 637646498125823789
ទៅកាន់ទំព័រ៖