ព្រះត្រៃបិដក ភាគ ៧៩
[១១៦] រូបខាងក្នុង មិនមែនជាសទ្ទធាតុ។បេ។ មិនមែនជាគន្ធធាតុ។បេ។ មិនមែនជារសធាតុ។បេ។ មិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាផោដ្ឋព្វធាតុ។ រូបខាងក្រៅជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាផោដ្ឋព្វធាតុ។ រូបខាងក្រៅ មិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាផោដ្ឋព្វធាតុ។
[១១៧] រូបខាងក្រៅ មិនមែនជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាចក្ខុន្រ្ទិយ។ រូបខាងក្នុងជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាចក្ខុន្រ្ទិយ។ រូបខាងក្នុងមិនមែនជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចក្ខុន្រ្ទិយ។
ID: 637646498401916929
ទៅកាន់ទំព័រ៖