ព្រះត្រៃបិដក ភាគ ៧៩
[១១៨] រូបខាងក្រៅមិនមែនជាសោតិន្រ្ទិយ។បេ។ មិនមែនជាឃានិន្រ្ទិយ។បេ។ មិនមែនជាជិវ្ហិន្រ្ទិយ។បេ។ មិនមែនជាកាយិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយិន្រ្ទិយ។ រូបខាងក្នុងជាកាយិន្រ្ទិយនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាកាយិន្រ្ទិយ។ រូបខាងក្នុង មិនមែនជាកាយិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាកាយិន្រ្ទិយ។
[១១៩] រូបខាងក្នុង មិនមែនជាឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាឥត្ថិន្រ្ទិយ។ រូបខាងក្រៅ ជាឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្ត្រី គ្រឿងចំណាំជាស្ត្រី កិរិយាជាស្ត្រី អាការជាស្ត្រី លំនាំជាស្ត្រី ភាពជាស្ត្រីណា របស់ស្ត្រី នេះរូបខាងក្រៅ ជាឥត្ថិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាឥត្ថិន្រ្ទិយ។
ID: 637646498625041959
ទៅកាន់ទំព័រ៖