ព្រះត្រៃបិដក ភាគ ៧៩
[១២០] រូបខាងក្នុងមិនមែនជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាបុរិសិន្រ្ទិយ។ រូបខាងក្រៅ ជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាបុរស គ្រឿងចំណាំជាបុរស កិរិយាជាបុរស អាការជាបុរស លំនាំជាបុរស ភាពជាបុរសណា របស់បុរស នេះរូបខាងក្រៅ ជាបុរិសិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាបុរិសិន្រ្ទិយ។
[១២១] រូបខាងក្នុង មិនមែនជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាជីវិតិន្រ្ទិយ។ រូបខាងក្រៅ ជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សា គឺជីវិត ជីវិតិន្រ្ទិយណា នៃរូបធម៌ទាំងនោះ នេះរូបខាងក្រៅ ជាជីវិតិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាជីវិតិន្រ្ទិយ។
ID: 637646498861448335
ទៅកាន់ទំព័រ៖