ព្រះត្រៃបិដក ភាគ ៧៩

 [១២២] រូប​ខាងក្នុង មិនមែន​ជា​កាយវិញ្ញត្តិ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ខាងក្នុង មិនមែន​ជា​កាយវិញ្ញត្តិ។ រូប​ខាងក្រៅ ជា​កាយវិញ្ញត្តិ​នោះ តើ​ដូចម្តេច។ ការ​ទប់​កាយ ការ​គាំទ្រ​កាយ ការ​ទប់ទល់​កាយ ការ​កំរើក​កាយ អាការ​ញ៉ាំង​កាយ​ឲ្យ​កំរើក ភាព​នៃ​ការ​ញ៉ាំង​កាយ​ឲ្យ​កំរើក​ណា នៃ​បុគ្គល​មានចិត្តជា​កុសល​ក្តី មានចិត្តជា​អកុសល​ក្តី មានចិត្តជា​អព្យាក្រឹត​ក្តី កាល​ឈានទៅមុខ​ក្តី កាល​ឈាន​ថយក្រោយ​ក្តី កាល​សំឡឹង​មើល​ក្តី កាល​ក្រឡេក​មើល​ក្តី កាល​បត់​ចូល​ក្តី កាល​លា​ចេញ​ក្តី នេះ​រូប​ខាងក្រៅ ជា​កាយវិញ្ញត្តិ។ រូប​ខាងក្រៅ មិនមែន​ជា​កាយវិញ្ញត្តិ​នោះ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ខាងក្រៅ មិនមែន​ជា​កាយវិញ្ញត្តិ។
 [១២៣] រូប​ខាងក្នុង​មិនមែន​ជា​វចី​វិញ្ញត្តិ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ខាងក្នុង មិនមែន​ជា​វចី​វិញ្ញត្តិ។ រូប​ខាងក្រៅ ជា​វចី​វិញ្ញត្តិ​នោះ តើ​ដូចម្តេច។ វាចា សំដី​គន្លង​ពាក្យ ការ​ពោល ការ​គឹកកង កម្ម​គឺ​ការ​គឹកកង វាចា វចីភេទ​ណា នៃ​បុគ្គល​មានចិត្តជា​កុសល​ក្តី មានចិត្តជា​អកុសល​ក្តី មានចិត្តជា​អព្យាក្រឹត​ក្តី
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637646499101916932
ទៅកាន់ទំព័រ៖