ព្រះត្រៃបិដក ភាគ ៧៩

នេះ​ហៅថា វាចា បាន​ដល់​ការ​កម្រើក​សំដី ការ​ញ៉ាំង​សំដី​ឲ្យ​កម្រើក ភាព​នៃ​ការ​ញ៉ាំង​សំដី​ឲ្យ​កម្រើក នេះ​រូប​ខាងក្រៅ ជា​វចី​វិញ្ញត្តិ។ រូប​ខាងក្រៅ មិនមែន​ជា​វចី​វិញ្ញត្តិ​នោះ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ខាងក្រៅ មិនមែន​ជា​វចី​វិញ្ញត្តិ។
 [១២៤] រូប​ខាងក្នុង​មិនមែន​ជា​អាកាសធាតុ​នោះ តើ​ដូចម្តេច ។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ខាងក្នុង​មិនមែន​ជា​អាកាសធាតុ។ រូប​ខាងក្រៅ​ជា​អាកាសធាតុ​នោះ តើ​ដូចម្តេច។ កន្លែងណា ដែល​មិន​អាច​ភ្ជួរ​រាស់​បាន អាកាស ទី​ឥត​ទើស ទី​អាកាស ទី​ចន្លោះ វាល​មិន​ប៉ះពាល់​ដោយ​មហាភូត​ទាំង ៤ នេះ​រូប​ខាងក្រៅ ជា​អាកាសធាតុ។ រូប​ខាងក្រៅ មិនមែន​ជា​អាកាសធាតុ​នោះ តើ​ដូចម្តេច ។ រូបាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ខាងក្រៅ មិនមែន​ជា​អាកាសធាតុ។
 [១២៥] រូប​ខាងក្នុង​មិនមែន​ជា​អាបោធាតុ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ។ នេះ​រូប​ខាងក្នុង មិនមែន​ជា​អាបោធាតុ។ រូប​ខាងក្រៅ ជា​អាបោធាតុ​នោះ តើ​ដូចម្តេច ។ សភាព​ជា​ទឹក ការតាំងនៅ​គឺ​ទឹក សភាព​ដែល​សើម​ជ្រាប
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637646499365823207
ទៅកាន់ទំព័រ៖