ព្រះត្រៃបិដក ភាគ ៧៩
ការតាំងនៅ គឺសភាពសើមជ្រាប ការតភ្ជាប់នៃរូបណា នេះរូបខាងក្រៅ ជាអាបោធាតុ។ រូបខាងក្រៅ មិនមែនជាអាបោធាតុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអាបោធាតុ។
[១២៦] រូបខាងក្នុងមិនមែនជារូបស្សលហុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបស្សលហុតា។ រូបខាងក្រៅជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់នៅណា នៃរូប នេះរូបខាងក្រៅ ជារូបស្សលហុតា។ រូបខាងក្រៅ មិនមែនជារូបស្សលហុតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សលហុតា។
[១២៧] រូបខាងក្នុង មិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជារូបស្សមុទុតា។ រូបខាងក្រៅជារូបស្សមុទុតានោះ តើដូចម្តេច។ ភាពទន់ ភាពទន់ភ្លន់ ភាពមិនរឹង ភាពមិនស្តូកស្តឹងណានៃរូប នេះរូបខាងក្រៅ ជារូបស្សមុទុតា។
ID: 637646499627855130
ទៅកាន់ទំព័រ៖