ព្រះត្រៃបិដក ភាគ ៧៩
រូបខាងក្រៅ មិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សមុទុតា។
[១២៨] រូបខាងក្នុង មិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបស្សកម្មញ្ញតា។ រូបខាងក្រៅជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបានណានៃរូប នេះរូបខាងក្រៅ ជារូបស្សកម្មញ្ញតា។ រូបខាងក្រៅ មិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សកម្មញ្ញតា។
[១២៩] រូបខាងក្នុង មិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបស្សឧបចយៈ។ រូបខាងក្រៅ ជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំណា នៃពួកអាយតនៈនោះ ឈ្មោះថាការសន្សំ
ID: 637646499884729461
ទៅកាន់ទំព័រ៖