ព្រះត្រៃបិដក ភាគ ៧៩
            
        
        
            
            
                
                នៃរូប នេះរូបខាងក្រៅ ជារូបស្សឧបចយៈ។ រូបខាងក្រៅ មិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សឧបចយៈ។
 [១៣០] រូបខាងក្នុង មិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបស្សសន្តតិ។ រូបខាងក្រៅជារូបស្សសន្តតិនោះ តើដូចម្តេច។ ការសន្សំណានៃរូប នោះឈ្មោះថាតំណនៃរូប នេះរូបខាងក្រៅជារូបស្សសន្តតិ។ រូបខាងក្រៅ មិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សសន្តតិ។
 [១៣១] រូបខាងក្នុងមិនមែនជារូបស្សជរតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបស្សជរតា។ រូបខាងក្រៅជារូបស្សជរតានោះ តើដូចម្តេច។ ជរា ការគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកយុរយារ ការថយអាយុ ចាស់ទុំនៃឥន្រ្ទិយ ណានៃរូប នេះរូបខាងក្រៅ
            
            
         
        
            
                ID: 637646500147542096 
                
            
            
                ទៅកាន់ទំព័រ៖