ព្រះត្រៃបិដក ភាគ ៧៩
ជារូបស្សជរតា។ រូបខាងក្រៅ មិនមែនជារូបស្សជរតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សជរតា។
[១៣២] រូបខាងក្នុងមិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជារូបស្សអនិច្ចតា។ រូបខាងក្រៅ ជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ ការវិនាស ការបែកធ្លាយ ការប្រែះឆា ការមិនទៀងទាត់ ការបាត់បង់ណានៃរូប នេះរូបខាងក្រៅ ជារូបស្សអនិច្ចតា។ រូបខាងក្រៅ មិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សអនិច្ចតា។
[១៣៣] រូបខាងក្នុង មិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាកពឡិង្ការាហារ។ រូបខាងក្រៅ ជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ
ID: 637646500393792312
ទៅកាន់ទំព័រ៖