ព្រះត្រៃបិដក ភាគ ៧៩

ឬក៏​រូប​ដទៃ​ណា ក្នុង​ជន​បទ​ណាៗ ដែល​ជា​ភោជន​គេ​គប្បី​ស៊ី​ដោយ​មាត់ ទំពាស៊ី​ដោយ​ធ្មេញ លេប​ចូលក្នុង​បំពង់ក សម្រាប់​ចំអែត​ផ្ទៃ របស់​ពួក​សត្វ​នោះៗ ពួក​សត្វ​រមែង​រស់នៅ​ដោយ​ឱជា​ណា នេះ​រូប​ខាងក្រៅ ជា​កព​ឡិង្កា​រា​ហារ។ រូប​ខាងក្រៅ មិនមែន​ជា​កព​ឡិង្កា​រា​ហារ​នោះ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ រូប​ស្ស​អនិច្ចតា នេះ​រូប​ខាងក្រៅ​មិនមែន​ជា​កព​ឡិង្កា​រា​ហារ។

ការសង្គ្រោះ​រូប​ដោយ​ប្រការ ៣ យ៉ាងនេះ​ឯង។
ចប់ តិក​និទ្ទេស។


 [១៣៤] រូប​ជា​ឧបា​ទា ឧបា​ទិ​ន្នៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ជា​ឧបា​ទា ឧបា​ទិ​ន្នៈ។ រូប​ជា​ឧបា​ទា អនុ​បា​ទិ​ន្នៈ​នោះ តើ​ដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ជរ​តា
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637646500704104464
ទៅកាន់ទំព័រ៖