ព្រះត្រៃបិដក ភាគ ៧៩
រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូបជាឧបាទា អនុបាទិន្នៈ។ រូបមិនមែនជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបមិនមែនជាឧបាទា ឧបាទិន្នៈ។ រូបមិនមែនជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបមិនមែនជាឧបាទា អនុបាទិន្នៈ។
[១៣៥] រូបជាឧបាទា ឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នុបាទានិយៈ។ រូបជាឧបាទា អនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ សទ្ទាយតនៈ
ID: 637646500935198197
ទៅកាន់ទំព័រ៖