ព្រះត្រៃបិដក ភាគ ៧៩

កាយវិញ្ញត្តិ វចី​វិញ្ញត្តិ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ជរ​តា រូប​ស្ស​អនិច្ចតា ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​ជា​ឧបា​ទា អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ។ រូប​មិនមែន​ជា​ឧបា​ទា ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ អាបោធាតុ ព្រោះ​ហេតុ​នៃ​កម្ម ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​មិនមែន​ជា​ឧបា​ទា ឧបា​ទិ​ន្នុ​បា​ទា​និយៈ។ រូប​មិនមែន​ជា​ឧបា​ទា អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ អាបោធាតុ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​ទេ នេះ​រូប​មិនមែន​ជា​ឧបា​ទា អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ។
 [១៣៦] រូប​ជា​ឧបា​ទា សប្ប​ដិ​ឃៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ រសាយតនៈ នេះ​រូប​ជា​ឧបា​ទា សប្ប​ដិ​ឃៈ។ រូប​ជា​ឧបា​ទា អប្បដិឃៈ​នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ជា​ឧបា​ទា អប្បដិឃៈ។ រូប​មិនមែន​ជា​ឧបា​ទា សប្ប​ដិ​ឃៈ​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ នេះ​រូប​មិនមែន​ជា
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637646501171292037
ទៅកាន់ទំព័រ៖