ព្រះត្រៃបិដក ភាគ ៧៩
អភិធម្មបិដក
ធម្មសង្គណិ ទុតិយភាគ
[១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកនៃពួកធម៌ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ ជាអបរិយាបន្នៈ (មិនរាប់ចូលក្នុងភូមិវដ្តៈទាំង៣) វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសលក្តី មិនមែនជាកម្មវិបាកក្តី រូបទាំងអស់ក្តី ធាតុដែលបច្ច័យមិនបានប្រជុំតាក់តែង (ព្រះនិព្វាន) ក្តី នេះពួកធម៌ជាអព្យាក្រឹត។
[២] បណ្តាធម៌ទាំងនោះ រូបទាំងអស់ តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង ៤ នេះ ហៅថារូបទាំងអស់។
[៣] រូបទាំងអស់ មិនមែនជាហេតុ ឥតហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ រូបដែលបច្ច័យតាក់តែង ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង
ID: 637646401732827984
ទៅកាន់ទំព័រ៖