ព្រះត្រៃបិដក ភាគ ៧៩

វៀរតែ​ធម៌​ទាំងនោះ​ចេញ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ។
 [២០០] ពួក​ធម៌​មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌ ណា មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​ធម៌​ទាំងនោះ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ។ ពួក​ធម៌​មិនមែន​ហេតុ ទាំង​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តើ​ដូចម្តេច។ ពួក​ធម៌​ណា មិនមែន​ហេតុ ទាំង​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ។
 [២០១] ពួក​ធម៌​ប្រកបដោយ​បច្ច័យ តើ​ដូចម្តេច។ ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារ​ខន្ធ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​បច្ច័យ។ ពួក​ធម៌​មិន​មាន​បច្ច័យ តើ​ដូចម្តេច។ អសង្ខតធាតុ នេះ​ពួក​ធម៌​មិន​មាន​បច្ច័យ។
 [២០២] ពួក​ធម៌​មាន​បច្ច័យ​តាក់តែង តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​បច្ច័យ ធម៌​ទាំងនោះ ជា​ធម៌​មាន​បច្ច័យ​តាក់តែង។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637646524068948207
ទៅកាន់ទំព័រ៖