ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ឃានវិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ឃានវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ជិវ្ហា​វិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​កាយវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ចក្ខុវិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ចក្ខុវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​កាយវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​កាយវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​សោតវិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​សោតវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​កាយវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​កាយវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ឃានវិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ ឃានវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​កាយវិញ្ញាណ​ទេ ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​កាយវិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​ជិវ្ហា​វិញ្ញាណ​ទេ មួយទៀត ពួក​ធម៌​ណា ដែល​គប្បី​ដឹង​ដោយ​ជិវ្ហា​វិញ្ញាណ ពួក​ធម៌​នោះ មិនមែន​បុគ្គល​ដឹង​ដោយ​កាយវិញ្ញាណ​ទេ នេះ​ពួក​ធម៌​ដែល​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​នីមួយ មិន​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​នីមួយ។
 [២០៨] ពួក​ធម៌​ជា​អាសវៈ តើ​ដូចម្តេច។ អាសវៈ ៤ យ៉ាង គឺ​កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជា​សវៈ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637646525824729454
ទៅកាន់ទំព័រ៖