ព្រះត្រៃបិដក ភាគ ៧៩

រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ។ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តើ​ដូចម្តេច។ មគ្គ​ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ។
 [២៣៦] ពួក​ធម៌​ជា​គន្ថៈ (ធម៌​ដោត​ក្រង​សត្វ​ទុក​ក្នុង​វដ្តៈ) តើ​ដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈា​កាយគន្ថៈ(១) ព្យាបាទ​កាយគន្ថៈ សីលព្វត​បរាមាស​កាយគន្ថៈ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ(២)
 [២៣៧] បណ្តា​គន្ថៈ​ទាំងនោះ អភិជ្ឈា​កាយគន្ថៈ តើ​ដូចម្តេច។ តម្រេក ការ​ត្រេកអរ​ខ្លាំង ការ​ជាប់​ចំពាក់​ក្នុង​អារម្មណ៍ ការ​ស្រើបស្រាល ការ​រីករាយ ការ​រីករាយ​ខ្លាំង តម្រេក​ខ្លាំង​នៃ​ចិត្ត សេចក្តី​ប្រាថ្នា ការ​ជ្រុលជ្រប់ កា​រងុ​លងប់ ការ​ពាក់ព័ន្ធ ការ​រួបរឹត ការ​ជាប់​ចំពាក់ ការ​លិច​ចុះ ធម្មជាតិ​នាំ​សត្វ​ឲ្យ​កើត​ក្នុង​ភព មាយា ធម្មជាតិ​បង្កើត​សត្វ ការ​ញ៉ាំង​សត្វ​ឲ្យ​ប្រកបដោយ​ទុក្ខ ធម្មជាតិ​ចាក់ស្រែះ​សត្វ បណ្តាញ ការ​បង្ហូរ​ទៅ ការផ្សាយ​ទៅកាន់​អារម្មណ៍ ចំណង​ចង​សត្វ​ទុក ការផ្សាយ​ទៅ​ក្នុង​អារម្មណ៍ ធម្មជាតិ​ញ៉ាំង​សត្វ​ឲ្យ​ចំរើន ធម្មជាតិ​ជាគម្រប់​ពីរ ការ​តាំងចិត្ត​ទុក ធម្មជាតិ​នាំ​សត្វ​ទៅកាន់​ភព ធម្មជាតិ​ដូចជា​ព្រៃ ដូចជា​ព្រៃ​ញាតស្បាត
(១) សភាវៈ​ចងក្រង​នាមកាយ​ទុក​ក្នុង​វដ្តៈ ដោយអំណាច​បដិសន្ធិ គឺ​អភិជ្ឈា។ (២) សភាវៈ​ចងក្រង​នាមកាយ​ទុក​ក្នុង​វដ្តៈ ដោយអំណាច​បដិសន្ធិ គឺ​សេចក្តី​ប្រកាន់​ខ្ជាប់ ដោយ​យល់ថា នេះ​ទៀង ការយល់​ដទៃ ជា​មោឃៈ។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637646530483323893
ទៅកាន់ទំព័រ៖