ព្រះត្រៃបិដក ភាគ ៧៩
[២៦០] ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ។ ពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង។
[២៦១] ពួកធម៌ជាបរាមាសៈ តើដូចម្តេច។ ទិដ្ឋិបរាមាសៈ។ បណ្តាធម៌ទាំងនោះ ទិដ្ឋិបរាមាសៈ តើដូចម្តេច។ (ការយល់ឃើញ) ថា លោកទៀងក្តី ថាលោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ថាជីវិតនោះ គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈដទៃក្តី ថាសត្វស្លាប់ទៅកើតទៀតក្តី ថាសត្វស្លាប់ទៅមិនកើតទៀតក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ
ID: 637646534231769888
ទៅកាន់ទំព័រ៖