ព្រះត្រៃបិដក ភាគ ៧៩

 [១២] ការសង្គ្រោះ​រូប​ដោយ​ចំណែក ១០ គឺ ចក្ខុន្ទ្រិយ សោ​តិ​ន្ទ្រិយ ឃា​និ​ន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ រូប​មិនមែន​ជា​ឥន្ទ្រិយ រូប​ជាស​ប្ប​ដិ​ឃៈ ជា​អប្បដិឃៈ ការសង្គ្រោះ​រូប​ដោយ​ចំណែក ១០ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ១០។


 [១៣] ការសង្គ្រោះ​រូប​ដោយ​ចំណែក ១១ គឺ ចក្ខា​យតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ និង​រូប​ជា​អនិ​ទស្សនៈ ជា​អប្បដិឃៈ ដែល​រាប់​ចូលក្នុង​ធម្មាយតនៈ ការសង្គ្រោះ​រូប​ដោយ​ចំណែក ១១ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ១១។
ចប់ មាតិកា។


 [១៤] រូប​ទាំងអស់ សុទ្ធតែ​គ្មាន​ហេតុ សុទ្ធតែ​ឥត​ហេតុ សុទ្ធតែ​ប្រាសចាក​ហេតុ សុទ្ធតែ​ប្រកបដោយ​បច្ច័យ សុទ្ធតែ​មាន​បច្ច័យ​តាក់តែង សុទ្ធតែ​ជា​រូប​តែ​ម្យ៉ាង សុទ្ធតែ​ជាប់​នៅក្នុង​លោក សុទ្ធតែ​ប្រកបដោយ​អាសវៈ សុទ្ធតែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ សុទ្ធតែ​ជា​រូប​ដែល​គន្ថៈ​គប្បី​ដោត​ក្រង សុទ្ធតែ​ជា​រូប​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង សុទ្ធតែ​ជា​រូប​ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង សុទ្ធតែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637646480940667156
ទៅកាន់ទំព័រ៖