ព្រះត្រៃបិដក ភាគ ៧៩

 [២៨០] ពួក​ធម៌ ជា​ឧបាទាន (សេចក្តី​ប្រកាន់​មាំ) តើ​ដូចម្តេច។ ឧបាទាន ៤ គឺ កាមុបាទាន ទិ​ដ្ឋុ​បា​ទាន សីលព្វតុបាទាន អត្ត​វា​ទុ​បា​ទាន។
 [២៨១] បណ្តា​ឧបាទាន​ទាំងនោះ កាមុបាទាន តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា​ចំពោះ​កាម ការ​ត្រេកអរ​ចំពោះ​កាម ការ​រីករាយ​ចំពោះ​កាម ការ​អន្ទះសា​ចំពោះ​កាម សេចក្តី​ស្រឡាញ់​ចំពោះ​កាម ការ​រោលរាល​ចំពោះ​កាម ការ​ជ្រុលជ្រប់​ចំពោះ​កាម កា​រងុ​លងប់​ចំពោះ​កាម ណា ក្នុង​កាម​ទាំងឡាយ នេះ​ហៅថា កាមុបាទាន។
 [២៨២] បណ្តា​ឧបាទាន​ទាំងនោះ ទិ​ដ្ឋុ​បា​ទាន តើ​ដូចម្តេច។ ការយល់​ថា ទាន​ដែល​បាន​ឲ្យហើយ​មិន​មានផល បូជា​ធំមិន​មានផល បូជា​តូច​មិន​មានផល ផលវិបាក​នៃ​កម្ម​ដែល បុគ្គល​ធ្វើល្អ ឬធ្វើ​អាក្រក់​មិន​មាន លោក​នេះ​មិន​មាន លោកខាងមុខ​មិន​មាន មាតា មិន​មានគុណ បិតា​មិន​មានគុណ ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន ពួក​សមណព្រាហ្មណ៍​ក្នុង​លោក ជា​អ្នក​ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ល្អ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាងមុខ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង ហើយ​សំដែង​ប្រាប់​បាន ក៏​មិន​មាន និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ ការ​កួច​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637646536506457003
ទៅកាន់ទំព័រ៖