ព្រះត្រៃបិដក ភាគ ៧៩

 [២៩០] ពួក​ធម៌​ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន។ ពួក​ធម៌​ប្រាសចាក​ឧបាទាន​ផង មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង តើ​ដូចម្តេច។ មគ្គ ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ប្រាសចាក​ឧបាទាន​ផង មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង។
 [២៩១] ពួក​ធម៌​ជា​កិ​លេល (គ្រឿង​សៅហ្មង) តើ​ដូចម្តេច។ កិលេស​វត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ។
 [២៩២] បណ្តា​កិលេស​វត្ថុ​ទាំងនោះ លោភៈ តើ​ដូចម្តេច។ តម្រេក ការ​ត្រេកអរ​ខ្លាំង ការ​ជាប់​ចំពាក់​ក្នុង​អារម្មណ៍ ការ​ស្រើបស្រាល ការ​រីករាយ ការ​រីករាយ​ខ្លាំង តម្រេក​ខ្លាំង​នៃ​ចិត្ត សេចក្តី​ប្រាថ្នា ការ​ជ្រុលជ្រប់ កា​រងុ​លងប់​ចិត្ត ការ​ពាក់ព័ន្ធ ការ​រួបរឹត ការ​ជាប់​ចំពាក់ ការ​លិច​ចុះ ធម្មជាតិ​នាំ​សត្វ​ឲ្យ​កើត​ក្នុង​ភព មាយា ធម្មជាតិ​បង្កើត​សត្វ ការ​ញ៉ាំង​សត្វ​ឲ្យ​ប្រកបដោយ​ទុក្ខ ធម៌​ជាតិ​ចាក​ស្រេះ​សត្វ​ទុក បណ្តាញ ការ​បង្ហូរ​ទៅ ការផ្សាយ​ទៅកាន់​អា​រម្ម​ណ៍​ផ្សេងៗ ចំណង​ចង​សត្វ​ទុក
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637646537774894584
ទៅកាន់ទំព័រ៖