ព្រះត្រៃបិដក ភាគ ៧៩
សុទ្ធតែជារូបដែលបរាមាសៈស្ទាបអង្អែល សុទ្ធតែជាប្រយោជន៍ដល់ឧបាទាន សុទ្ធតែគួរដល់សេចក្តីសៅហ្មង សុទ្ធតែជាអព្យាក្រឹត សុទ្ធតែគ្មានអារម្មណ៍ សុទ្ធតែមិនមែនជាចេតសិក សុទ្ធតែប្រាសចាកចិត្ត សុទ្ធតែមិនមែនជាវិបាក មិនមែនមានវិបាកជាធម្មតា ជារូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈទេ សុទ្ធតែមិនមានវិតក្កៈ មិនមានវិចារៈ មិនមែនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា ជារូបមានហេតុមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនមែនជាការមិនដល់នូវការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ ជារូបតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជារូបកើតឡើងហើយ គប្បីដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង សុទ្ធតែត្រូវជរាគ្របសង្កត់បាន ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។
ចប់ ឯកកនិទ្ទេស។
[១៥] រូបជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ
ID: 637646481190667377
ទៅកាន់ទំព័រ៖