ព្រះត្រៃបិដក ភាគ ៧៩

នេះ​ពួក​ធម៌​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង។ ពួក​ធម៌​ប្រាសចាក​កិលេស​ផង មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង តើ​ដូចម្តេច។ មគ្គ​ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ប្រាសចាក​កិលេស​ផង មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង។
 [៣១០] ពួក​ធម៌​គួរ​លះ​ដោយ​ទស្សនៈ (សោតាបត្តិ​មគ្គ) តើ​ដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ។
 [៣១១] បណ្តា​សញ្ញោជនៈ​ទាំងនោះ សក្កា​យទិដ្ឋិ តើ​ដូចម្តេច។ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះដឹង មិនឃើញ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​អរិយធម៌ មិនបាន​ឃើញ​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​សប្បុរិសធម៌ រមែង​យល់ឃើញ​រូប​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​រូប​ខ្លះ ឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​រូប​ខ្លះ ឃើញ​វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ ឃើញ​វិញ្ញាណ​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ ឃើញ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា សក្កា​យទិដ្ឋិ។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637646541484113207
ទៅកាន់ទំព័រ៖