ព្រះត្រៃបិដក ភាគ ៧៩
អត្ថុទ្ធារក័ណ្ឌ
[៣៧៨] ពួកធម៌ជាកុសល តើដូចម្តេច។ កុសលក្នុងភូមិ ៤ នេះពួកធម៌ជាកុសល។ ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្តុប្បាទ (ការកើតនៃចិត្តជាអកុសល) ១២ នេះពួកធម៌ជាអកុសល។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុង ភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ជាអព្យាក្រឹត។
[៣៧៩] ពួកធម៌ដែលប្រកបដោយសុខវេទនា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកផង ខាងកិរិយាផង នៃកាមាវចរកុសល រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខវេទនា ដែលកើតឡើងក្នុងទីនោះចេញ នេះពួកធម៌ដែលប្រកបដោយសុខវេទនា។ ពួកធម៌ដែលប្រកបដោយទុក្ខវេទនា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយទោមនស្ស ២ និងកាយវិញ្ញាណប្រកបដោយទុក្ខ វៀរតែទុក្ខវេទនា ដែលកើតឡើងក្នុងទីនុ៎ះចេញ
ID: 637646549764269576
ទៅកាន់ទំព័រ៖