ព្រះត្រៃបិដក ភាគ ៧៩
ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
ចប់ពួកតិកៈ ។
[៤០០] ពួកធម៌ជាហេតុ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ អលោភៈ ជាកុសលហេតុ អទោសៈជាកុសលហេតុ កើតឡើងក្នុងកុសលក្នុងភូមិ ៤ អមោហៈជាកុសលហេតុ ក៏កើតឡើងក្នុងកុសលក្នុងភូមិ ៤ ដែរ វៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្ត ខាងកាមាវចរកុសលចេញ លោភៈកើតឡើងក្នុងចិត្តុប្បាទ ៨ ប្រកបដោយលោភៈ ឯទោសៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈ កើតឡើងក្នុងអកុសលទាំងអស់ អលោភៈជាវិបាកហេតុ អទោសៈ ជាវិបាកហេតុ កើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរចេញ អមោហៈ ជាវិបាកហេតុ កើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរ
ID: 637646553627397700
ទៅកាន់ទំព័រ៖