ព្រះត្រៃបិដក ភាគ ៧៩
មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌ប្រកបដោយអាសវៈ មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថា ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផងឡើយ។
[៤១៩] ពួកធម៌ជាសញ្ញោជនៈ តើដូចម្តេច។ សញ្ញោជនៈ ១០ យ៉ាង គឺ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ឯកាមរាគសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ បដិឃសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស មានសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋិសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ វិចិកិច្ឆាសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ដែលប្រកបដោយវិចិកិច្ឆា សីលព្វតបរាមាសសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ ភវរាគសញ្ញោជនៈ
ID: 637646556674272719
ទៅកាន់ទំព័រ៖